2 Corinthians 1

1ខ្ញុំប៉ូល​ជា​សាវកម្នាក់​របស់​ព្រះ​គ្រិស្ដយេស៊ូតាមបំណង​របស់​ព្រះជាម្ចាស់ព្រមទាំងធីម៉ូថេជាបងប្អូន​ជូន​ចំពោះក្រុមជំនុំ​របស់​ព្រះជាម្ចាស់នៅ​ក្រុង​កូរិនថូសរួមទាំងពួកបរិសុទ្ធទាំងអស់នៅស្រុកអាខៃទាំងមូល 2សូមឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្ដ​ប្រទាន​ព្រះ​គុណនិង​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នា 3គួរសរសើរព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតារបស់​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ដែល​ជា​ព្រះ​វរ​បិតានៃ​សេចក្ដី​មេត្តាករុណា​ជា​ព្រះជាម្ចាស់​នៃ​ការ​កម្សាន្ដ​ចិត្ដគ្រប់បែបយ៉ាង 4ជាព្រះ​ដែល​កម្សាន្ដចិត្ដយើងក្នុង​សេចក្ដី​វេទនាគ្រប់​បែប​យ៉ាងដើម្បី​ឲ្យ​យើងអាចកម្សាន្ដចិត្ដ​អស់​អ្នកដែល​ជួប​សេចក្ដី​វេទនាគ្រប់​បែប​យ៉ាង​បាន​តាមរយៈ​ការ​កម្សាន្ដចិត្ដដែលយើង​បាន​ទទួល​ពីព្រះជាម្ចាស់ 5ដ្បិតការ​រងទុក្ខ​របស់​ព្រះ​គ្រិស្ដមាន​កាន់តែ​ច្រើនដល់យើងយ៉ាងណា​ការ​កម្សាន្ដចិត្ដ​ដល់​យើងតាមរយៈ​ព្រះ​គ្រិស្ដក៏មាន​កាន់តែ​ច្រើនយ៉ាងនោះដែរ 6បើយើង​ត្រូវ​រងទុក្ខ​នោះ​គឺ​ដើម្បី​ជា​ការ​កម្សាន្ដចិត្ដនិង​សេចក្ដី​សង្គ្រោះ​របស់​អ្នករាល់គ្នា​បើ​យើង​ទទួល​ការ​កម្សាន្ដ​ចិត្ត​វិញ​ក៏​ដើម្បី​ជា​ការ​កម្សាន្ដចិត្ត​ដល់​អ្នករាល់គ្នា​ដែរ​ដែលកើតពីការស៊ូទ្រាំ​នឹង​ការ​រងទុក្ខ​តែ​មួយដែលយើងក៏រងទុក្ខដែរ 7ហើយយើង​មាន​សេចក្ដី​សង្ឃឹមមុតមាំ​ចំពោះ​អ្នករាល់គ្នា​ដោយ​ដឹងថា​អ្នករាល់គ្នា​ជា​អ្នក​រួមចំណែកក្នុងការរងទុក្ខ​ជា​យ៉ាងណា​អ្នករាល់គ្នា​ក៏​រួម​ចំណែក​ក្នុងការ​កម្សាន្ដ​ចិត្ដជាយ៉ាងនោះដែរ 8ដ្បិតបងប្អូនអើយ! ​យើង​មិនចង់​ឲ្យ​អ្នករាល់គ្នា​នៅតែ​មិនដឹង​អំពី​សេចក្ដី​វេទនា​របស់​យើងដែលកើតឡើងនៅ​ស្រុក​អាស៊ីគឺ​យើង​មានបន្ទុកធ្ងន់ធ្ងរលើសកម្លាំងធ្វើឲ្យយើង​អស់​សង្ឃឹម​នឹង​រស់នៅ​ទៀត 9ប៉ុន្ដែយើងមានទោសប្រហារជីវិតជាប់ខ្លួនដើម្បីកុំ​ឲ្យ​យើងទុកចិត្តលើ​ខ្លួន​ឯងឡើយគឺ​ឲ្យ​ទុកចិត្ត​លើព្រះជាម្ចាស់​ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់ឡើងវិញ 10ព្រះអង្គបានសង្គ្រោះយើងពីសេចក្ដីស្លាប់​ដ៏​ធំសម្បើមហើយ​នឹង​សង្គ្រោះ​យើង​ទៀត។ ​យើង​សង្ឃឹមលើព្រះអង្គថា​ព្រះអង្គ​ក៏​នឹង​នៅតែសង្គ្រោះដែរ 11អ្នករាល់គ្នាក៏រួម​ចំណែក​ជួយយើងដែរ​តាមរយៈ​ការ​ទូល​អង្វរ​ហើយ​តាមរយៈ​ការ​ទូល​អង្វរ​របស់​មនុស្ស​ជា​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើនអរព្រះគុណ​ជំនួស​យើង​សម្រាប់​អំណោយទាន​ដែល​បាន​ផ្ដល់ឲ្យ​យើង។ 12មោទនភាពរបស់​យើងគឺ​បែប​នេះមនសិការ​របស់​យើង​ធ្វើ​បន្ទាល់​ថា​យើង​មាន​អាកប្បកិរិយាក្នុងពិភពលោក​នេះ​ដោយ​សេចក្ដី​សប្បុរសនិង​សេចក្ដី​ស្មោះត្រង់​របស់​ព្រះជាម្ចាស់មិន​មែន​ដោយសារប្រាជ្ញាខាងសាច់ឈាមទេប៉ុន្ដែដោយសារ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់វិញជាពិសេសចំពោះអ្នករាល់គ្នា 13យើងមិនសរសេរ​អ្វី​ផ្សេង​មក​អ្នករាល់គ្នាទេលើកលែង​តែ​អ្វី​ដែល​អ្នករាល់គ្នា​អាច​អាន​អាច​យល់​បាន​ប៉ុណ្ណោះ 14ដូចដែល​អ្នករាល់គ្នា​បាន​ស្គាល់យើងខ្លះហើយ​ប៉ុន្ដែ​នៅថ្ងៃ​របស់​ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ខ្ញុំ​សង្ឃឹម​ថា​អ្នករាល់គ្នា​នឹង​យល់​សព្វគ្រប់​ថា​យើង​ជាមោទនភាព​របស់​អ្នករាល់គ្នា​យ៉ាងណា​អ្នករាល់គ្នាក៏ជា​មោទនភាព​របស់​យើង​យ៉ាងនោះ​ដែរ 15ដោយការ​ទុកចិត្ដដូច្នេះហើយ​បាន​ជា​ខ្ញុំ​មានបំណងមកជួបអ្នករាល់គ្នា​ជា​មុនដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​ព្រះ​គុណ​ទ្វេ​ដង 16ហើយទៅស្រុកម៉ាសេដូន​ដោយ​ឆ្លងកាត់អ្នករាល់គ្នារួច​សឹម​ត្រលប់​ពីស្រុកម៉ាសេដូនមកជួបអ្នករាល់គ្នាម្ដងទៀតហើយ​ឲ្យ​អ្នករាល់គ្នាជូន​ដំណើរ​ខ្ញុំ​បន្ដទៅ​ស្រុក​យូដា 17ពេលខ្ញុំ​សម្រេចចិត្ដដូច្នេះ​តើ​ខ្ញុំ​ធ្វើដោយខ្ជីខ្ជា​ឬ? ​មួយ​អ្វី​ដែល​ខ្ញុំ​សម្រេចចិត្ដ​ខ្ញុំ​សម្រេចចិត្ដតាមសាច់ឈាមបានជាខ្ញុំ​«បាទ» ​ផង​«ទេ» ​ផង​ដូច្នេះ? 18ប៉ុន្ដែព្រះជាម្ចាស់​ស្មោះ​ត្រង់បានជាពាក្យសំដី​របស់​យើងទៅកាន់អ្នករាល់គ្នាមិន​មែន​បាទ​ផង​ទេផង​នោះ​ទេ 19ដ្បិតព្រះ​យេស៊ូគ្រិស្ដជាព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់ដែល​ពួក​យើងមានខ្ញុំ​លោក​ស៊ីលវ៉ាននិងលោកធីម៉ូថេ​បាន​ប្រកាសក្នុងចំណោមអ្នករាល់គ្នា​នោះ​មិន​មែន​បាទផងទេ​ផង​នោះ​ទេ​គឺនៅក្នុងព្រះអង្គមានតែបាទប៉ុណ្ណោះ 20ដ្បិតសេចក្ដី​សន្យា​ទាំង​ឡាយ​របស់​ព្រះជាម្ចាស់​សុទ្ធតែ​ជា​«បាទ» ​នៅក្នុងព្រះអង្គដូច្នេះហើយ​បាន​ជា​យើង​ថា​«អាម៉ែន» ​ដែរ​តាមរយៈព្រះអង្គសម្រាប់សិរីរុងរឿង​របស់​ព្រះជាម្ចាស់ 21គឺព្រះជាម្ចាស់​ហើយ​ដែល​បាន​ចាក់​ប្រេង​តាំងព្រមទាំងធ្វើ​ឲ្យ​យើង​នៅ​ខ្ជាប់ខ្ជួនជាមួយអ្នករាល់គ្នាក្នុង​ព្រះ​គ្រិស្ដ 22ព្រះអង្គបាន​បោះត្រាលើយើងព្រមទាំងប្រទាន​ព្រះ​វិញ្ញាណមកក្នុងចិត្ត​របស់​យើង​ទុកជា​របស់​បញ្ចាំ​ចិត្ដ 23ខ្ញុំសុំព្រះជាម្ចាស់​ធ្វើ​ជា​សាក្សី​អំពី​ចិត្ដ​របស់​ខ្ញុំថា​ដែល​ខ្ញុំ​មិនមក​ក្រុង​កូរិនថូសទៀត​គឺ​ដើម្បី​អត់ឱនឲ្យអ្នករាល់គ្នា 24មិនមែន​យើង​ត្រួតត្រា​លើជំនឿ​របស់​អ្នករាល់គ្នាទេប៉ុន្ដែ​យើង​ជាអ្នករួម​ការងារ​ជាមួយ​អ្នករាល់គ្នា​សម្រាប់អំណរ​របស់​អ្នករាល់គ្នា​វិញ​ព្រោះ​អ្នករាល់គ្នា​បាន​ឈរ​មាំ​មួន​ដោយ​ជំនឿ​រួច​ហើយ
Copyright information for KhmKCB